ស្នងការភ្នំពេញប្រកាសអនុវត្តច្បាប់តឹងរ៉ឹង ចំពោះការដូរពណ៌យានយន្តខុសច្បាប់
លោក ជួន ណារិន្ទ តម្រូវឱ្យម្ចាស់យានយន្តសុំការអនុញ្ញាតពីជំនាញគមនាគមន៍ជាមុន និងស្នើឱ្យកន្លែងបិទឬបាញ់ថ្នាំកុំដូរពណ៌បើគ្មានឯកសារត្រឹមត្រូវ។
ខ្លឹមសារប្រភព
បើតាមការបង្ហោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ មីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ខ្ញុំសូមគោរជម្រាបជូន ពុកម៉ែ ពូមីង បងប្អូនកូនក្មួយ មេត្តាជ្រាបថា រាល់ករណីណាដែលកែឆ្នៃខុសពីសភាពដើមដោយគ្មានការគោរពស្នើសុំទៅអង្គភាព ជំនាញពាក់ព័ន្ធទេ ជាអពើខុសច្បាប់។នៅលើពិភពលោក គឺមិនអនុញ្ញាតិឱ្យដូរពណ៌តាមចិត្តចង់ លើមធ្យោបាយដែលច្បាប់ចេញលិខិតបញ្ញាក់សំគាល់រួចហើយបានទេ (ចង់ដោះដូរត្រូវសុំការ អនុញ្ញាតិពី មន្ទីរគមនាគមន៍)ជៀសវាងក្រុមឧក្រិដ្ឋជនក្លែងបន្លំ យកទៅធ្វើសកម្មភាពហើយដោះដូរពណ៌ ឬស្លាកលេខ ដើម្បីបំភាន់ភ្នែកពីសមត្ថកិច្ច។
ជាមួយគ្នានេះ ស្នងការរាជធានីភ្នំពេញបានសំណូមពរដល់កន្លែងបិទ និងបាញ់ថ្នាំ ដូរពណ៌ខុសពីភាពដើមបើគ្មានលិខិតបញ្ជាក់ពីជំនាញគមនាគមន៌ទេ សូមកុំដូរឱ្យពួកគាត់ឱ្យសោះ៕
ដោយ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14267",
"languageVersionId": "8881",
"visibilityVersion": "2",
"versionToken": "a1.Y4MjS6Xi6LKpec01mfqLt-Uwuu8GZsitPk7OtKddKsA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
