ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចំពោះត្រីមួយក្បាលមានតម្លៃដល់ទៅជាង ១ លានរៀល គឺមិនមែនជារឿងចៃដន្យឡើយ

ការសង្កេតនៅផ្សារក្រចេះរាយការណ៍ពីតម្លៃត្រីតាមប្រភេទនិងទម្ងន់ ក្នុងនោះត្រីប៉ាវ៉ាមុខពីរមួយក្បាលទម្ងន់លើស៣គីឡូក្រាមលក់៣៨ម៉ឺនរៀលក្នុងមួយគីឡូក្រាមនៅថ្ងៃទី២ ខែមេសា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ត្រីមួយក្បាលមានតម្លៃដល់ទៅជាង ១ លានរៀល គឺមិនមែនជារឿងចៃដន្យឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តម្លៃត្រីប៉ាវ៉ាមុខ ២ មួយក្បាលទម្ងន់ជាង ៣ គីឡូក្រាម លក់តម្លៃ ៣៨ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម។ចំពោះត្រីប៉ាវ៉ាមុខពីរ (ឬគេច្រើនហៅថា ត្រីប៉ាវ៉ា) គឺជាប្រភេទត្រីទឹកសាបដ៏កម្រ និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅតំបន់ទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។ តាមការសង្កេតនៅតាមបណ្តាតូបលក់ត្រីក្នុងផ្សារនៃទីរួមខេត្តក្រចេះ តម្លៃជាមធ្យមប្រភេទត្រីកម្រ និងមានតម្លៃខ្ពស់៖ -ត្រីប៉ាស៊ីអ៊ី៖ ទម្ងន់ក្រោម ១ គីឡូក្រាម (១៧-២០ ម៉ឺនរៀល/គីឡូ), ទម្ងន់លើស ១ គីឡូក្រាម (៥០-៦៥ ម៉ឺនរៀល/គីឡូ)។ -ត្រីប៉ាវ៉ាមុខពីរ៖ ទម្ងន់លើស ២ គីឡូក្រាម (៣៥ ម៉ឺនរៀល/គីឡូ), ទម្ងន់ក្រោម ២ គីឡូក្រាម (៣០ ម៉ឺនរៀល/គីឡូ)។ -ត្រីអង្រែ និងបង្កងធម្មជាតិ៖ ១៦ ម៉ឺនរៀល/គីឡូ។ -ត្រីប៉ាវ៉ាមុខមួយ៖ ៧៥,០០០ រៀល/គីឡូ។ . ប្រភេទត្រីតាមទម្ងន់ និងខ្នាត -ត្រីក្របី៖ ក្រោម ២ គីឡូ (៤ ម៉ឺន), លើស ២ គីឡូ (៥ ម៉ឺន), លើស ៤ គីឡូ (៦ ម៉ឺនរៀល/គីឡូ)។ -ត្រីសណ្តាយ៖ ក្រោម ២ គីឡូ (៤ ម៉ឺន), លើ ២ គីឡូ (៤៥,០០០), លើ ៥ គីឡូ (៤៨,០០០ រៀល/គីឡូ)។ -ត្រីខ្យា៖ ក្រោម ៣ គីឡូ (២៩,០០០), លើ ៣ គីឡូ (៣៣,០០០), លើ ៥ គីឡូ (៣៨,០០០ រៀលឡើង/គីឡូ)។ -ត្រីឆ្កោក៖ ក្រោម ៣ គីឡូ (៤ ម៉ឺន), លើ ៣ គីឡូ (៤៥,០០០ រៀលឡើង/គីឡូ)។ -ត្រីកេះ៖ កេះទូទៅ (៤៨,០០០), កេះជម្រៅទម្ងន់ ៥ គីឡូឡើង (៥៥,០០០ រៀល/គីឡូ) ប្រភេទត្រីទូទៅ និងគ្រឿងសមុទ្រ/បឹងបួ -ត្រីល្អិត និងត្រីស្រកា៖ ព្រូល/ព្រូលថ្ម (៣៤,០០០), រៀលថ្ម (៣០,០០០), ឆ្តោ/ឆ្ពិន/ឆ្លាំង (២៤,០០០), ច្រវ៉ាមូល (២២,០០០ រៀល/គីឡូ)។ -ត្រីមានជាតិខ្លាញ់ និងស្បែករលោង៖ កញ្ជ្រូក (៦៣,០០០), ខ្ចឹង (៥៨,០០០), ប្រម៉ា (៥៥,០០០), កំភ្លាវ (៤៣,០០០), តាអោន (៣៨,០០០ រៀល/គីឡូ)។ -ផ្សេងៗ៖ ហ៊ីងពងសុទ្ធ (៤ ម៉ឺន), គ្រុំ (៣៥,០០០-៣៨,០០០), អណ្តាតឆ្កែ (៣៥,០០០), លៀសធម្មជាតិ (៨,០០០ រៀល/គីឡូ) និងខ្ចៅដូង (២,៥០០ រៀល/កំប៉ុង)។ ទោះបីជាមានការប្រែប្រួលខ្លះៗ ប៉ុន្តែតម្លៃត្រីដែលជាអាហារមូលដ្ឋានរបស់ប្រជាជនកម្ពុជា នៅតែរក្សាបានលំនឹងសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានតម្លៃធូរថ្លៃ គួរស្វែងរកទិញនៅតាមផ្សារបោះដុំនាពេលព្រលឹមស្រាងៗ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14256",
  "languageVersionId": "8848",
  "visibilityVersion": "2",
  "versionToken": "a1.nJMJLja4nyTwozCjdF9zhVXw_dOMl-xJKkLPcUHhp_Y"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។