ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី៖ការប្រើផលិតផលក្នុងស្រុកមិនត្រឹមគាំទ្រអ្នកផលិតខ្មែរទេតែបង្ហាញពីមោទនភាពជាតិ

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យគាំទ្រផលិតផលខ្មែរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ដោយភ្ជាប់នឹងមោទនភាពជាតិ និងភាពធន់សេដ្ឋកិច្ច។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានការរីកចម្រើន។ ការបង្ហាញពីជំនឿចិត្តបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។ ម៉្យាងវិញទៀត ការបញ្ជាក់របស់សម្តេចធិបតីដូច្នេះក៏ស្របពេលប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនមានដូចជា បញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង រួមទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង។ បញ្ហាទាំងនេះ សម្តេចធិបតី គូសបញ្ជាក់ថា បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ក្នុងន័យនេះ សម្តេចចង់សង្កត់ធ្ងន់ថា ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន»។ នេះជាពាក្យស្លោករបស់សម្តេចធិបតីផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14255",
  "languageVersionId": "8845",
  "visibilityVersion": "2",
  "versionToken": "a1.ud5LacK85JMgYoa6XMqQEBxl7oPv16tV2ebAot3MteI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។