ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តតាកែវបញ្ជាឱ្យពង្រឹងការបង្ការ និងបង្ក្រាបអំពើហិង្សាក្នុងឱកាសចូលឆ្នាំ

អភិបាលខេត្តតាកែវបានបញ្ជាឱ្យពង្រឹងការបង្ការ និងបង្ក្រាបអំពើហិង្សា ហើយប្រកាសហាមការបាញ់ទឹក និងប៉ាតម្សៅនៅវត្តនិងទីសាធារណៈក្នុងឱកាសចូលឆ្នាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីសង្កេតឃើញពីការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូចតាមរយៈការបង្កអំពើហិង្សាអំពើរំខានផ្សេងៗដល់ការរស់នៅរបស់អ្នកដទៃនាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរឱ្យប្រើប្រាស់កម្លាំងបង្ក្រាបក្រុមក្មេងទំនើងនិងចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ឯកឧត្តម វ៉ី សំណាង បានសរសេរនៅលើបណ្ដាញសង្គមនាថ្ងៃទី៦ ខែមេសានេះថា «ដោយសង្កេតឃើញការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូច តាមរយៈការបង្កអំពើហិង្សា អំពើរំខានផ្សេងៗ ដល់ការរស់នៅរបស់អ្នកដទៃ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងគ្រប់យន្តកាដែលមានស្រាប់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឱ្យបាន»។ ក្រៅពីនេះ អភិបាលខេត្តតាកែវ បានហាមលេងល្បែងបាញ់ទឹកនិងប៉ាតម្សៅនៅគ្រប់វត្តអារាម ទីសាធារណៈនានាក្នុងអំឡុងបុណ្យចូលឆ្នាំ ដែលជាហេតុនាំឱ្យមានបញ្ហាអំពើហិង្សាកើតឡើងជាយថាហេតុ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14251",
  "languageVersionId": "8834",
  "visibilityVersion": "2",
  "versionToken": "a1.BrA3CzwOubV9r4POlutXmFIZBcE1rhCyAFFl28-4VFA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។