ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កិច្ចប្រជុំអន្តរក្រសួងពិនិត្យលទ្ធភាពកែច្នៃសំណល់អេឡិចត្រូនិកជាវត្ថុធាតុមានតម្លៃ

កិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី៨ មេសា បានពិភាក្សាអំពីទំហំ ប្រភេទ និងការប្រមូលទិន្នន័យសំណល់អេឡិចត្រូនិកក្នុងស្រុក។ អង្គប្រជុំគាំទ្រការសិក្សាស៊ីជម្រៅ ដើម្បីរៀបចំការគ្រប់គ្រង និងជួយដល់ការសម្រេចចិត្តវិនិយោគ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីការសិក្សាទំហំ និងប្រភេទសំណល់អេឡិចត្រូនិកក្នុងស្រុក ដែលអាចជាធាតុចូលផលិតកម្មសម្រាប់កែច្នៃទៅជាវត្ថុធាតុមានតម្លៃ ដូចជា ស័ង្កសី ស្ពាន់ អង់ទីម៉ូនី កាដ្យូម មាស ប្រាក់ និងប្លាទីន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំនេះ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការសិក្សាស៊ីជម្រៅលើសំណល់អេឡិចត្រូនិក និងបរិក្ខារអគ្គិសនីក្នុងស្រុក ដើម្បីរៀបចំផែនការប្រមូល និងគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងក្រមបរិស្ថាន។ ទិន្នន័យទាំងនេះមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគលើការកែច្នៃសំណល់ទាំងនេះក្នុងស្រុក។ ឯកឧត្តមក៏បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារសហការយ៉ាងជិតស្និទ្ធ ដើម្បីសិក្សាទិន្នន័យឱ្យស៊ីជម្រៅសម្រាប់ការវិភាគ និងព្យាករណ៍ ជួយដល់ការសម្រេចចិត្តរបស់ស្ថាប័ន និងអ្នកវិនិយោគឱ្យមានប្រសិទ្ធភាព។ លោកអភិបាលរងខេត្តបានបង្ហាញការគាំទ្រចំពោះការកែច្នៃសំណល់អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ឡើងវិញ។ លោកក៏បានលើកឡើងពីការកំណត់តំបន់ក្នុងផែនការមេអភិវឌ្ឍខេត្ត និងតម្រូវការគម្រោងកែច្នៃសំណល់អេឡិចត្រូនិក និងសំណល់ឧស្សាហកម្ម ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើប្រាស់បរិក្ខារអគ្គិសនី និងឧបករណ៍ទំនើប។ អង្គប្រជុំបានគាំទ្រ និងឯកភាពលើការប្រមូលទិន្នន័យ និងការសិក្សាស៊ីជម្រៅអំពីសំណល់អេឡិចត្រូនិក និងបរិក្ខារអគ្គិសនីក្នុងស្រុក ព្រមទាំងត្រៀមចូលរួមអនុវត្តការសិក្សានេះ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14145",
  "languageVersionId": "8614",
  "visibilityVersion": "2",
  "versionToken": "a1.O2g86aaLre1yFuSEol8yJdVDsGxW0IjIEH7OBT0bF_8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។