នាវាPIANO LANDដឹកភ្ញៀវទេសចរ៩៩៦នាក់ចូលចតនៅកំពង់ផែព្រះសីហនុ
នាវាPIANO LANDដែលមានសញ្ជាតិBERMUDAចូលចតថ្ងៃទី១២ ខែមេសា។ អត្ថបទបែងចែកភ្ញៀវទេសចរ៩៩៦នាក់ពីនាវិក៥០១នាក់ ហើយរៀបរាប់ពីការទទួលស្វាគមន៍ និងការជូនក្រមាខ្មែរជាអនុស្សាវរីយ៍។
ខ្លឹមសារប្រភព
នាវាទេសចរណ៍អន្តរជាតិPIANO LAND ដែលផ្ទុកភ្ញៀវទេសចរជិត១ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលកម្ពុជាត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។
តាមទំព័រហ្វេសប៊ុករបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាវាPIANO LAND សញ្ជាតិBERMUDA មានភ្ញៀវទេសចរ៩៩៦នាក់ ក្នុងនោះស្រី៥៥៧នាក់ និងមាន១១សញ្ជាតិ។ ដោយឡែក នាវិកមាន៥០១នាក់ ក្នុងនោះស្រី១២៤នាក់ និងមាន១៣សញ្ជាតិ។
ភ្ញៀវទេសចរទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីថ្នាក់ដឹកនាំ និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ក៏មានការជូនក្រមាខ្មែរដែលប៉ាក់រូបទង់ជាតិកម្ពុជា និងឡូហ្គោរដ្ឋបាលខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរជាវត្ថុអនុស្សាវរីយ៍ផងដែរ។
អត្ថបទ៖ ង៉ែត ពិសាន្ត; រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14120",
"languageVersionId": "8549",
"visibilityVersion": "2",
"versionToken": "a1.PBBOnPaUhHIno8mZGAy_N1Oz4erhJWPrWwvabR9c6nE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
