កម្ពុជា និងកាណាដាពិភាក្សាពង្រឹងកិច្ចសហការពាណិជ្ជកម្ម ខណៈកម្ពុជាចង់បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅកាណាដា
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបឯកអគ្គរដ្ឋទូតកាណាដា Christian DesRoches នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ កម្ពុជាបានណែនាំស្ថាប័នពាក់ព័ន្ធឱ្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅកាណាដា ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដានៅក្នុងដំណើរការចរចា។
ខ្លឹមសារប្រភព
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ ចំណែកកាណាដាបានបង្ហាញការប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ការបង្ហាញពីការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ពីការប្ដេជ្ញារបស់កាណាដាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌតំបន់ ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះកម្ពុជាដែលគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាណាដា-អាស៊ាន និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលលោករំពឹងថានឹងបញ្ចប់ការចរចា និងចុះហត្ថលេខានាពេលខាងមុខ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់ណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅកាណាដា ដើម្បីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានបញ្ជាក់ពីការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
ក្រៅពីនេះ សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតក៏បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14077",
"languageVersionId": "8428",
"visibilityVersion": "2",
"versionToken": "a1.YBZ6Z8N8KuwdiFQ0A8LFkOvay0e9mhex47RXjJ4IziQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
