អភិបាលខេត្តព្រះសីហនុ៖ មនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ គឺដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំមន្ត្រីឱ្យបំពេញភារកិច្ច គោរពវិន័យ និងសហការគ្នា ក្នុងកិច្ចប្រជុំវាយតម្លៃការងារនាព្រឹកថ្ងៃទី២១ ខែមេសា។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យបន្តខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រីរាជការ ដែលស្ថិតក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលអង្គភាពនីមួយៗបានជួបប្រទះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការគោរពវិន័យ កិច្ចសហប្រតិបត្តិការរវាងមន្ត្រី និងការលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ គឺដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14075",
"languageVersionId": "8422",
"visibilityVersion": "2",
"versionToken": "a1.F29CVL5CyHG9IIbGG-Hr8489i8PWJEku8Gt2RSkS9yY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
