ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រាសាទទន្លេស្ងួត៖ ការស្តារប្រព័ន្ធទឹកបុរាណនាំទឹកមកវិញដល់ «ទន្លេស្ងួត»

អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការស្តារទំនប់និងប្រព័ន្ធទឹកបុរាណ ធ្វើឱ្យអាងទឹកអាចស្តុកទឹកបានអតិបរមា៧៧ម៉ឺនម៉ែត្រគូប។ សេចក្តីផ្សព្វផ្សាយក៏រំលឹកពីប្រវត្តិប្រាសាទ និងការជួសជុលពីរដំណាក់កាល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ការថែរក្សា និងស្តារបេតិកភណ្ឌនៅប្រាសាទទន្លេស្ងួត ជាការភ្ជាប់អតីតកាលទៅនឹងអនាគត។ ក្នុងសេចក្តីផ្សព្វផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការស្តារទំនប់ និងប្រព័ន្ធទឹកបុរាណបាននាំទឹកត្រឡប់មកវិញ ហើយអាងទឹក «ទន្លេស្ងួត» អាចស្តុកទឹកបានអតិបរមារហូតដល់៧៧០.០០០ម៉ែត្រគូប។ អាជ្ញាធរបញ្ជាក់ថា ការមានទឹកឡើងវិញជួយរក្សាសំណើមដី និងលំនឹងគ្រឹះប្រាសាទ កែលម្អទេសភាពនិងបរិស្ថានបៃតង ព្រមទាំងផ្តល់ប្រភពទឹកសម្រាប់កសិកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញ។ តាមអាជ្ញាធរជាតិអប្សរា ប្រាសាទទន្លេស្ងួតជាសក្ខីភាពនៃសេចក្តីមេត្តាករុណារបស់ព្រះបាទជ័យវម៌ទី៧។ ប្រាសាទនេះជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរចនាបថបាយ័ន។ ទីនេះធ្លាប់ជាទីសក្ការៈ និងជាកន្លែងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ខាងជើងអង្គរ។ ប្រាសាទស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ក្នុងភូមិនគរក្រៅ សង្កាត់គោកចក។ សំណង់នេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកអាងទឹកដែលមានបណ្តោយប្រហែល៨០០ម៉ែត្រ និងទទឹង៤០០ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។ ក្រោយរងការខូចខាតយ៉ាងខ្លាំងដោយកត្តាធម្មជាតិ ប្រាសាទទន្លេស្ងួតត្រូវបានស្តារឡើងវិញជាដំណាក់កាល៖ ដំណាក់កាលទី១ (២០១៩–២០២០)៖ អាជ្ញាធរជាតិអប្សរាបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោម។ ដំណាក់កាលទី២ (២០២៥)៖ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ ក្នុងគម្រោង «Angkor Water Resilience» ផ្នែកខ្លះនៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទត្រូវបានជួសជុលកែលម្អ។ រានទស្សនាក៏ត្រូវបានសាងសង់ ដើម្បីបម្រើសហគមន៍ និងភ្ញៀវទេសចរ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14065",
  "languageVersionId": "8392",
  "visibilityVersion": "2",
  "versionToken": "a1.00NB6EvAYc1r1MI7ZRuJFGv7IUbAoh2S-UVulveU6A4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។