រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ជួបគ្នានៅប្រ៊ុយណេពិភាក្សាព្រំដែននិងការកសាងទំនុកចិត្ត
រដ្ឋមន្ត្រីទាំងពីរជួបគ្នាក្នុងឱកាសកិច្ចប្រជុំ AEMM លើកទី២៥ ដើម្បីពិភាក្សាការបន្ធូរបន្ថយភាពតានតឹង យន្តការទ្វេភាគី និងការកសាងទំនុកចិត្ត ដោយបញ្ជាក់ការប្តេជ្ញាចំពោះបទឈប់បាញ់។
ខ្លឹមសារប្រភព
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស៊ីហាសាក់ ភួងកិតកែវ បានជួបគ្នាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសប្រ៊ុយណេ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការកសាងទំនុកចិត្តរវាងគ្នា ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង និងការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាព្រំដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ។
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ ក៏បានស្វាគមន៍ចំពោះការពង្រឹងបទឈប់បាញ់ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃសម័យប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបានសន្យាថា នឹងគាំទ្រវិធានការដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីកាត់បន្ថយភាពតានតឹង និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហារួមគ្នា។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីវិធីដើម្បីបង្កើនទំនុកចិត្ត និងការយោគយល់គ្នា ចៀសវាងការចោទប្រកាន់ និងព័ត៌មានមិនពិត ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14036",
"languageVersionId": "8305",
"visibilityVersion": "2",
"versionToken": "a1.reukfz7UG6w1pCC6eRU4uci3XXi1UtVvqZmSt5uvCfE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
