ឯកឧត្តម គន់ គីម ពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន និងការតបណ្តាញទឹកភ្លើងនៅខេត្តព្រះវិហារ
តាមសេចក្តីរាយការណ៍ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យជម្រកសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដោយណែនាំឱ្យយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព និងអនាម័យ។
ខ្លឹមសារប្រភព
តាមសេចក្តីរាយការណ៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន ការតបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន ក្រោមការគាំទ្ររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសោភ័ណភាព និងអនាម័យជុំវិញជម្រក ដោយរៀបចំសម្អាតបរិស្ថានឱ្យបានស្អាត និងមានរបៀបរៀបរយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់លើគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យជម្រកទាំងនោះអាចប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13972",
"languageVersionId": "8182",
"visibilityVersion": "2",
"versionToken": "a1.EceYvsW30vAhPsHcTMog217dF5qK_qMj2aK1nMmndtk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
