ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមល្ខោនភ្លេងការព្រះថោងនាងនាគប្រចាំខេត្តព្រះសីហនុសម្តែងឈុតឆាកបង្ហាញពីវប្បធម៌ខ្មែរ

ក្រុមល្ខោនភ្លេងការព្រះថោងនាងនាគបានសម្តែងនៅសាលមហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នារសៀលថ្ងៃទី៥ ខែឧសភា ដោយបង្ហាញវប្បធម៌ និងទំនៀមទម្លាប់មង្គលការខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅសាលមហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៥ ខែឧសភានេះ មានផ្ទាំងទស្សនីយ៍ភាពគួរឱ្យចាប់អារម្មណ៍មួយនោះគឺក្រុមល្ខោនភ្លេងការព្រះថោងនាងនាគប្រចាំខេត្តព្រះសីហនុបានសម្តែងឈុតឆាក ដើម្បីបង្ហាញអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។ ក្រុមល្ខោនភ្លេងការព្រះថោងនាងនាគ ដែលទាក់ទងនឹងទំនៀមទម្លាប់មង្គលការរបស់ខ្មែរ ក្នុងនោះមានទាំងតួព្រះថោងនាងនាគ ព្រះមាតាបិតារបស់នាងនាគ និងក្រុមអាមាត្យ រួមទាំងក្រុមភីលាងបានសម្តែងរួមគ្នា។ ចំណែក ការសម្តែងគឺផ្តោតទៅលើតែសាច់រឿង «ប្រវត្តិព្រះថោងនាងនាគ ឬដើមកំណើតនៃការកកើតទឹកដីខ្មែរ» តែប៉ុណ្ណោះ ដោយចាប់ផ្តើមពីសាច់រឿងដំបូងរហូតដល់ចុងបញ្ចប់នៃសាច់រឿង។ ផ្ទាំងទស្សនីយ៍ភាពនេះមានភាពរស់រវវើក និងគួរទីទាក់ទាញសម្រាប់ទស្សនិកជនបានដែលទស្សនាផងដែរ៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13946",
  "languageVersionId": "8146",
  "visibilityVersion": "2",
  "versionToken": "a1.IeNbk_qU6sGBCwoschWWIzajLX6-INcjZ13z7YogcGg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។