ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អធិការស្រុក និងអភិបាលស្រុកបាទី ចុះណែនាំអាជីវករតាមផ្លូវជាតិលេខ២ ឱ្យលក់ដូរមានសណ្ដាប់ធ្នាប់ល្អ

នគរបាល និងអាជ្ញាធរស្រុកបាទី បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២ នៅថ្ងៃទី៦ ខែឧសភា និងណែនាំអាជីវករឱ្យលក់ដូរមានរបៀបរៀបរយ គិតពីសុវត្ថិភាព និងរក្សាអនាម័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រោមការបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២ ចាប់ពីព្រំប្រទល់ស្រុកកណ្តាលស្ទឹង រហូតដល់ព្រំប្រទល់ស្រុកសំរោង ក្រោមការដឹកនាំរួមរបស់លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ។ ជាមួយគ្នានេះ លោកអធិការស្រុក និងអភិបាលស្រុកបាទី បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបាទី សូមចូលរួមរៀបចំការតាំងលក់ដូរ ឱ្យមានរបៀបរៀបរយ និងគោរពសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងការពារសុវត្ថិភាពភ្ញៀវជាអតិថិជនផងដែរ។ ជាមួយនេះ សូមចូលរួមថែរក្សាអនាម័យ និងបរិស្ថានឲ្យស្អាតស្អំ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងមុខមាត់ស្រុករបស់យើង៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13903",
  "languageVersionId": "8062",
  "visibilityVersion": "2",
  "versionToken": "a1.iAquBlMSdgcY9ptjWGzbQ-YST6Dw5cgNtDefRMlguWg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។