ក្រោមការបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២ ចាប់ពីព្រំប្រទល់ស្រុកកណ្តាលស្ទឹង រហូតដល់ព្រំប្រទល់ស្រុកសំរោង ក្រោមការដឹកនាំរួមរបស់លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ។
ជាមួយគ្នានេះ លោកអធិការស្រុក និងអភិបាលស្រុកបាទី បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបាទី សូមចូលរួមរៀបចំការតាំងលក់ដូរ ឱ្យមានរបៀបរៀបរយ និងគោរពសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងការពារសុវត្ថិភាពភ្ញៀវជាអតិថិជនផងដែរ។ ជាមួយនេះ សូមចូលរួមថែរក្សាអនាម័យ និងបរិស្ថានឲ្យស្អាតស្អំ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងមុខមាត់ស្រុករបស់យើង៕ អត្ថបទ៖ ឡាយ កុល












