ខេត្តព្រះសីហនុ ស្ដារអូរឈើទាលដើម្បីសម្រួលលំហូរទឹក និងកាត់បន្ថយហានិភ័យជន់លិច
តាមសេចក្ដីរាយការណ៍ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុបានស្ដារអូរឈើទាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ មន្ត្រីជំនាញបានរាយការណ៍ថាសម្រេចបានប្រវែង១៣៤០ម៉ែត្រ។
ខ្លឹមសារប្រភព
ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានដាក់គ្រឿងចក្រ ចុះអនុវត្តការស្ដារ និងយកដី និងសំរាមដែលកកស្ទះចេញពីអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ ការងារស្ដារនេះ សម្រេចបានប្រវែងសរុប ១៣៤០ម៉ែត្រ ក្នុងគោលបំណងសម្រួលលំហូរទឹកឱ្យបានរលូន និងមានប្រសិទ្ធភាព កាត់បន្ថយការកកស្ទះ និងបង្ការហានិភ័យនៃការជន់លិច ដោយសារទឹកភ្លៀងក្នុងរដូវវស្សា។ ការអនុវត្តការងារស្ដារប្រព័ន្ធទឹកបែបនេះ គឺជាផ្នែកមួយនៃវិធានការបង្ការ និងត្រៀមទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13848",
"languageVersionId": "7944",
"visibilityVersion": "2",
"versionToken": "a1.3jyOoQysjbaQOgsHH3QhWAlnN6pIw9p5M6l1_N9u39U"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
