ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន

តាមសេចក្ដីរាយការណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr. និងលោកជំទាវ Louise Araneta-Marcos នាល្ងាចថ្ងៃទី៨ ខែឧសភា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមសេចក្ដីរាយការណ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ពិធីជប់លៀងផ្លូវការនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ នាល្ងាចថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធជាច្រើន។ សេចក្ដីរាយការណ៍បានពិពណ៌នាថា កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់ សំដៅលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់អាស៊ាន។ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13880",
  "languageVersionId": "8021",
  "visibilityVersion": "2",
  "versionToken": "a1.Fz5yYQWW1Wsat7etmhedmRh74ICPlLcLrizRIPU_McI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។