តាមសេចក្ដីរាយការណ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ពិធីជប់លៀងផ្លូវការនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ នាល្ងាចថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធជាច្រើន។ សេចក្ដីរាយការណ៍បានពិពណ៌នាថា កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់ សំដៅលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់អាស៊ាន។ ដោយ៖ សុខ ស៊ីណាន


















