ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចហ៊ុន សែនលើកឡើងពីតួនាទីផលិតអំបិលនៅកំពត និងកែប និងជំរុញឱ្យយកចិត្តទុកដាក់លើសុខភាពសាធារណៈ

ក្នុងជំនួបជាមួយមន្ត្រីខេត្តទាំងពីរ នៅថ្ងៃទី៩ ខែឧសភា សម្តេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានលើកឡើងពីការផ្គត់ផ្គង់អំបិល អំបិលអ៊ីយ៉ូត សេវាសាធារណៈ និងសន្តិសុខមូលដ្ឋាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមសេចក្តីរាយការណ៍ អំឡុងពេលជួបក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនៃខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានលើកឡើងពីតួនាទីសំខាន់នៃការផលិតអំបិលនៅខេត្តទាំងពីរ ក្នុងការផ្គត់ផ្គង់ដល់ខេត្តដទៃទៀត។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងក្រោយជំនួបថា សម្ដេចតេជោមានប្រសាសន៍ថា កំពត និងកែប គឺជាខេត្តខុសពីខេត្តដទៃដែលមានផលិតកម្មធុនស្រាលតិចតួច តែឧស្សាហកម្មធុនធ្ងន់មានច្រើន ដូចជាមានរោងចក្រផលិតស៊ីម៉ងត៍ និងរោងចក្រវារីអគ្គិសនីជាដើម។ តាមសេចក្តីរាយការណ៍ សម្តេចតេជោបានចាត់ទុកការផលិតអំបិលថាជាលក្ខណៈពិសេសមួយរបស់ខេត្តកំពត និងខេត្តកែប ដែលមានតួនាទីជួយផ្គត់ផ្គង់តម្រូវការទូទាំងប្រទេស។ សម្តេចបានណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកកដល់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ដែលបានជួយដល់សុខភាពអ្នកប្រើប្រាស់។ សម្តេចប្រមុខរដ្ឋស្ដីទី កត់សម្គាល់ឃើញថា មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពត និងកែបទាំងអស់បានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជំរុញឱ្យខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងទប់ស្កាត់ឱ្យបាននូវទង្វើបង្កចលាចលនានាក្នុងសង្គម៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13842",
  "languageVersionId": "7926",
  "visibilityVersion": "2",
  "versionToken": "a1.ZE8p6nEbsa1uz3DlWU8yNsPTdPE_gXkxsWON0ROzl9c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។