ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះអប់រំសិស្សអំពីសុវត្ថិភាពចរាចរណ៍ និងគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”

តាមសេចក្ដីរាយការណ៍ កម្មវិធីថ្ងៃទី៩ ខែឧសភា បានផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង៧នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្ស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ អាជ្ញាធរមូលដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សកម្មភាពអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ក្នុងកម្មវិធីនេះ មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ និងបង្កើនការយល់ដឹងដល់យុវជន។ មន្ត្រីជំនាញក៏បានណែនាំដល់សិស្សានុសិស្ស អំពីសុវត្ថិភាពក្នុងការបើកបរយានយន្ត ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ការគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងជំរុញឱ្យជៀសវាងការបើកបរបញ្ច្រាស់ទិស ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរលើសល្បឿនកំណត់។ ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងអំពាវនាវឱ្យយុវជនចៀសវាងដាច់ខាតពីការប្រើប្រាស់សារធាតុញៀន ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងសង្គម។ សកម្មភាពផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាពចរាចរណ៍ និងការកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពនៅតាមមូលដ្ឋាន៕ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13831",
  "languageVersionId": "7893",
  "visibilityVersion": "2",
  "versionToken": "a1.CRU3ivk2hAaYb9cQ6_FxQA6N6g3ou8SUgVb3BtXluz4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។