មន្ត្រីសាខា ក.ប.ប. នៅខេត្តចំនួន៧ បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមទីផ្សារ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់
តាមសេចក្ដីរាយការណ៍ មន្ត្រីសាខា ក.ប.ប. ក្នុងខេត្ត៧ បានត្រួតពិនិត្យផ្សារ៧ និងតូប៦៥ទីតាំងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ហើយយកសំណាកបន្លែ ផ្លែឈើ និងធុរេនមួយចំនួនទៅពិសោធន៍។
ខ្លឹមសារប្រភព
មន្ត្រីសាខា ក.ប.ប. នៅខេត្តចំនួន៧ បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមទីផ្សារ និងតូបលក់ទំនិញសំខាន់ៗ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ផលិតផលមិនមានសុវត្ថិភាព ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយមន្ត្រីសាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង ព្រៃវែង ប៉ៃលិន និងព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យនៅផ្សារចំនួន៧ និងតូបលក់ទំនិញសរុប៦៥ទីតាំង។
ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានយកសំណាកបន្លែ ផ្លែឈើ និងផ្លែធុរេនមួយចំនួន ទៅធ្វើពិសោធន៍ ដើម្បីពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ។
ជាមួយគ្នានេះ មន្ត្រី ក.ប.ប. បានអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រួតពិនិត្យទំនិញមុនដាក់លក់ ដើម្បីកាត់បន្ថយហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាមួយគ្នានោះក៏បានជំរុញឲ្យប្រជាពលរដ្ឋ រាយការណ៍ទៅមន្ត្រី ក.ប.ប. ឬទាក់ទងតាមទូរស័ព្ទលេខ ១២៦៦ ក្នុងករណីសង្ស័យថា មានទំនិញ ឬសេវាកម្មមិនប្រក្រតី៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13811",
"languageVersionId": "7834",
"visibilityVersion": "2",
"versionToken": "a1.-UQ83DiiA2DuC04biZXgzwOrUdHb6u1F0UGxv6CRwbE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
