អាជីវករនៅកំពតរំពឹងថា សាវម៉ាវនឹងចាប់ផ្តើមប្រមូលផលក្នុងខែឧសភា
អត្ថបទថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដកស្រង់អាជីវករថា សាវម៉ាវនឹងចាប់ផ្តើមប្រមូលផលនៅសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនោះ។ ទុរេនលេខ១ មានតម្លៃ១៨០០០ ដល់២២០០០រៀលក្នុងមួយគីឡូក្រាមនៅពេលនោះ។
ខ្លឹមសារប្រភព
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អាជីវករលក់ផ្លែឈើតាមដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូ បានឱ្យដឹងថា ផ្លែឈើដែលដាំក្នុងតំបន់រួមមាន ទុរេន មង្ឃុត សាវម៉ាវ ខ្នុរ និងចេក។ ក្នុងចំណោមនេះ ទុរេនជាដំណាំដែលប្រមូលផលមុនគេ ខណៈសាវម៉ាវនឹងចាប់ផ្តើមប្រមូលផលចាប់ពីសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនេះ។
ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នទុរេនកំពតកំពុងសម្បូរ ដោយតម្លៃទុរេនលេខ១ ស្ថិតក្នុងចន្លោះពី ១ម៉ឺន ៨ពាន់រៀល ដល់ ២ម៉ឺន ២ពាន់រៀលក្នុងមួយគីឡូក្រាម។
ម្ចាស់ចម្ការបានបង្ហាញក្តីរីករាយចំពោះការប្រមូលផល និងការលក់ដូរផ្លែឈើក្នុងតំបន់ ហើយក៏អំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករជួយគាំទ្រផ្លែឈើក្នុងស្រុក ជាពិសេសផលិតផលនៅតំបន់ទឹកឈូ ដើម្បីរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយកសិផលខ្មែរ។
តាមការឱ្យដឹងពីមន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ កសិករនៅតំបន់រមណីយដ្ឋានទឹកឈូ ភាគច្រើនដាំដុះទុរេន ខណៈសាវម៉ាវ និងមង្ឃុតត្រូវបានដាំជាដំណាំបន្ទាប់បន្សំ បច្ចុប្បន្ន មានកសិករជាង ២០គ្រួសារ ដាំដំណាំទាំងនេះជាលក្ខណៈចម្ការ ខណៈគ្រួសារផ្សេងទៀតដាំលាយឡំក្នុងចម្ការទុរេន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13802",
"languageVersionId": "7807",
"visibilityVersion": "2",
"versionToken": "a1.VxekZIuGYF6HXlh5xhk-8uktN-8RVbt2biP8Zzp2jx0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
