ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុកំពុងសិក្សាគម្រោង «ផ្លូវថ្មើរជើង-Walk Street»

តាមអត្ថបទដើម គម្រោងផ្លូវថ្មើរជើងប្រវែង១២២៥ម៉ែត្រ ទទឹង៣ម៉ែត្រ កំពុងសិក្សាទីតាំងនិងប្លង់។ កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ការសាងសង់មិនទាន់បានបញ្ជាក់នៅពេលរាយការណ៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គម្រោងផ្លូវថ្មើរជើង ឬហៅថា Walk Street គ្រោងនឹងបង្កើតឡើងនៅខេត្តព្រះសីហនុឱ្យដូចមាននៅរាជធានីភ្នំពេញដែរ។ គម្រោងនេះ បាននិងកំពុងសិក្សាលើទីតាំង និងគំរូប្លង់គោលនៃហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែម។ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងជ្រើសរើសយកទីតាំងទីលានតេជោ ឬទីតាំងកន្ទុយនាគ ក្នុងក្រុងព្រះសីហនុ ធ្វើជាទីតាំងសម្រាប់«ផ្លូវថ្មើរជើង ឬ Walk Street» ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្រ្តីជំនាញនៃមន្ទីរអង្គភាពជាច្រើនរូបផ្សេងទៀត បានចុះពិនិត្យមើលទីតាំងទីលានតេជោ ឬទីតាំងកន្ទុយនាគ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យកាន់ទាក់ទាញនិងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ ក្នុងគម្រោងស្ថាបនា បានបញ្ជាក់លម្អិតថា ផ្លូវថ្មើរជើងថ្មីនេះ មានប្រវែងសរុប ១២២៥ម៉ែត្រ និងមានទទឹង ៣ម៉ែត្រ។ នៅលើផ្លូវថ្មើរជើងនេះ ក៏គ្រោងបង្កើតឱ្យមានតំបន់លក់ចំណីអាហារ ហាងកាហ្វេ និងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ ទោះបីជាមានការចុះទៅសិក្សាលើទីតាំងជាក់ស្តែងយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋបាលខេត្តមិនទាន់អាចបញ្ជាក់បានទេថា គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅពេលណា ហើយប្រើពេលប៉ុន្មានខែ និងបញ្ចប់ការសាងសង់វិញនៅឆ្នាំណានោះទេ។ តែយ៉ាងណា រដ្ឋបាលខេត្ត បានដាក់ក្តីសង្ឃឹមថា «ផ្លូវថ្មើរជើង-Walk Street» នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែមានភាពសម្បូរបែប និងរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់នូវលំហរទេសចរណ៍មួយពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។ បន្ថែមពីនេះ Walk Street  នឹងក្លាយជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ទាវ វិឆាត គំរូគម្រោងផ្លូវថ្មើរជើង ដែលមានក្នុងអត្ថបទដើម។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13795",
  "languageVersionId": "7786",
  "visibilityVersion": "2",
  "versionToken": "a1.S4-gtOroSVB_GVvP3XJ8b1qZ-dEws40amedqTK-FHtQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។