ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាយករដ្ឋមន្រ្តីប្រកាសឱ្យកែទម្រង់វិស័យការពារជាតិតាមរយៈ«ការបង្រួមក្បាលពង្រីកខ្លួន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា កំណែទម្រង់ការពារជាតិត្រូវបង្រួមរចនាសម្ព័ន្ធដឹកនាំ និងពង្រឹងកម្លាំងប្រតិបត្តិការខាងក្រោម ដោយគ្រោងបង្រួមការិយាល័យដែលមានតួនាទីដូចគ្នា និងកាត់បន្ថយកម្លាំងនៅអគ្គបញ្ជាការពីជាង ២ពាន់នាក់មកនៅជាង ៦០០នាក់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ បានប្រកាសឱ្យកែទម្រង់វិស័យការពារជាតិតាមរយៈ «ការបង្រួមក្បាលពង្រីកខ្លួន»។ ការប្រកាសបែបនេះដោយសារតែសម្តេចធិបតីយល់ឃើញថា នាយកដ្ឋាន និងការិយាល័យមួយចំនួនមានតួនាទីជាន់គ្នា ហើយប្រភេទទ័ព និងកម្លាំងប្រយុទ្ធក៏មានមុខងារដូចគ្នាដែរ។ ដូច្នេះសម្តេចបញ្ជាក់ថា បច្ចុប្បន្ន នៅក្រសួងការពារជាតិកំពុងគ្រោងលុបចោលនាយកដ្ឋានមួយចំនួន កាត់ការិយាល័យមួយចំនួន ហើយបង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នាដាក់តែមួយ ហើយប្រភេទទ័ពដែលមានមុខងារដូចគ្នាក៏ត្រូវដាក់តែមួយដែរ។ ក្នុងន័យនេះ សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា បើមិនធ្វើដូច្នេះទេ នៅតែមានការផ្ទេរពីក្រោមឡើងទៅលើដែលនាំឱ្យស្តួចនៅខាងក្រោមហើយមកប៉ោងធំនៅខាងលើគ្មានធ្វើអ្វីទេ ពោលគឺចាំបើកតែប្រាក់ចញ្ចឹមទីបញ្ជាការ និងការិយាល័យនីមួយៗ ផ្ទុយទៅវិញ នៅពេលត្រូវការអ្នកប្រឈមមុខផ្ទាល់ និងដើរល្បាតប្រចាំថ្ងៃគឺកាន់តែខ្សត់ទៅៗ។ មិនតែប៉ុណ្ណោះ សម្តេចបញ្ជាក់បន្ថែមថា អគ្គបញ្ជាការក៏ដូចគ្នាដែរ ពោលគឺផែនការទៅថ្ងៃមុខក៏នឹងកាត់បន្ថយពីជាង ២ពាន់នាក់មកនៅត្រឹមជាង ៦០០នាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះនៅក្នុងឱកាស«អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13754",
  "languageVersionId": "7675",
  "visibilityVersion": "2",
  "versionToken": "a1.X6vvLalpV9yE9aDh-MwMUzLwQhQi7ZVPxNlPPyMqRT0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។