ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលចរាចរណ៍ខេត្តព្រះសីហនុចុះរឹតបន្តឹងច្បាប់និងពិនិត្យជាតិស្រវឹងរួមទាំងតេស្ដរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ

តាមសេចក្តីរាយការណ៍ នគរបាលចរាចរណ៍ និងនគរបាលប្រឆាំងគ្រឿងញៀន បានត្រួតពិនិត្យជាតិស្រវឹង និងសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ នៅគីឡូម៉ែត្រ២២០–២២១ ផ្លូវជាតិលេខ៤ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន អ្នកបើកបររថយន្តធុនធំ។ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្ដរកសារធាតុគ្រឿងញៀន អ្នកបើកបររថយន្តធុនធំ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡីម៉ែត្រ ២២០-២២១ ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13757",
  "languageVersionId": "7684",
  "visibilityVersion": "2",
  "versionToken": "a1.t0Tcaf_67jvmr72upxDSpMfhQgBln33XKEhCQ0PoEBs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។