ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាចូលរួមកម្មវិធីដង្ហែគោមឈូកដ៏ធំ «Lotus Lantern Festival 2026» នៅសាធារណរដ្ឋកូរ៉េ

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ និងសហគមន៍ខ្មែរចូលរួមកម្មវិធី Lotus Lantern Festival 2026 នៅសេអ៊ូល នាថ្ងៃទី១៦ ខែឧសភា ដោយបង្ហាញគោម សម្លៀកបំពាក់ និងសិល្បៈប្រពៃណីខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូតកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធីដង្ហែគោមព្រះពុទ្ធសាសនា «Lantern Parade/Lotus Lantern Festival 2026» ដែលរៀបចំដោយគណៈកម្មាធិការអភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភពីសាលាក្រុងសេអ៊ូល និងគណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា។ ក្បួនដង្ហែរបស់កម្ពុជា ត្រូវបានដឹកនាំរៀបចំដោយព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ រួមជាមួយបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយរៀបចំក្បួនដង្ហែក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងអមដោយទម្រង់ប្រពៃណីខ្មែរ។ ក្រៅពីការបង្ហាញគោមផ្ការំដួលតាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ ក្បួនដង្ហែកម្ពុជាក៏បានបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ រួមមាន សម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងល្ខោនស្បែក ដែលទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីអ្នកចូលរួមទស្សនា អំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។ កម្មវិធីនេះមានការចូលរួមទស្សនាពីប្រជាពលរដ្ឋកូរ៉េ និងភ្ញៀវទេសចរបរទេសជាច្រើន នៅតាមបណ្តោយមហាវិថីសំខាន់ៗកណ្ដាលទីក្រុងសេអ៊ូល សរុបប្រមាណជាង ៥០ម៉ឺននាក់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13704",
  "languageVersionId": "7561",
  "visibilityVersion": "2",
  "versionToken": "a1.m-dF3A9oNuCTuPJUjUo0aNpMh4OZQtOx0TZXcagK4V0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។