ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩២,៥១៩ កន្លែង សម្រាប់អ្នកខេត្តសៀមរាប នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦នេះ
វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារ ៩២ ៥១៩ កន្លែង ដល់អ្នកស្វែងរកការងារនៅខេត្តសៀមរាប នៅថ្ងៃទី២២ និង២៣ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។ ព័ត៌មានបន្ថែម៖ ១២៩៧។
ខ្លឹមសារប្រភព
វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩២ ៥១៩ កន្លែង សម្រាប់អ្នកខេត្តសៀមរាប នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ៖
ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្ត អារញ្ញគីរីមុនីសុខុម ហៅវត្តស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ
ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។
បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។
ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13578",
"languageVersionId": "7369",
"visibilityVersion": "2",
"versionToken": "a1.YrxtQuyvZ0ZZ5NufD-EXzdGQj7MihybRp3tImG6pENs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
