ម្ចាស់ក្រុមហ៊ុនផលិត និងនាំចូលចែកចាយយានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរ មុនចរាចរលក់នៅលើទីផ្សារកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំឱ្យអ្នកផលិត នាំចូល និងលក់យានយន្តអគ្គិសនី រៀបចំសេចក្តីណែនាំសុវត្ថិភាពជាភាសាខ្មែរ មានរូបភាព និងវីដេអូ ព្រមទាំងណែនាំអ្នកប្រើប្រាស់មុនប្រគល់យានយន្ត។
ខ្លឹមសារប្រភព
(ភ្នំពេញ) ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសដែលផលិត នាំចូល ឬលក់យានយន្តអគ្គិសនីទាំងអស់ រៀបចំសេចក្តីណែនាំសុវត្ថិភាពជាភាសាខ្មែរ មានរូបភាពបង្ហាញពីវិធីប្រើប្រាស់ និងការប្រុងប្រយ័ត្ន មុនដាក់លក់លើទីផ្សារកម្ពុជា។
ក្រសួងបន្ថែមថា ដើម្បីការពារ ទប់ស្កាត់ និងបញ្ចៀសហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទដូចខាងក្រោម៖
១. ត្រូវរៀបចំគោលការណ៍ណែនាំ អំពីសុវត្ថិភាពបឋមជាភាសាខ្មែរដោយភ្ជាប់រូបភាព នៃការប្រើប្រាស់យានយន្ត អគ្គិសនីគ្រប់ប្រភេទ មុននឹងចរាចរលក់នៅលើទីផ្សារ ដើម្បីដោះស្រាយករណីដូចខាងក្រោម៖
- ការគាំងប្រព័ន្ធយានយន្ត ដែលមិនអាចបើកទ្វារឬបង្អួចបាន
- ការឆេះ ឬផ្ទុះអាគុយ នៅពេលប៉ះទង្គិច
- ការឡើងកំដៅអាគុយ នៅពេលបញ្ចូលចរន្តអគ្គិសនី (អាគុយមិនសាកភ្លើង ឬប្រភពផ្គត់ផ្គង់ចរន្ត អគ្គិសនីមានបន្ទុកទាប ឬខ្ពស់ជាងស្តង់ដារកំណត់)
- ការប្រើប្រាស់ដុំសាកចរន្តអគ្គិសនីនៅតាមផ្ទះ តាមស្ថានីយ នៅពេលអាគុយកំពុងមានកំដៅខ្ពស់ និងនៅពេលកំពុងមានភ្លៀង
- ការឆ្លងប្រព័ន្ធអគ្គិសនីនៅពេលបើកបរក្នុងរដូវវស្សា ឆ្លងកាត់ផ្លូវទឹកលិច និងកំពុងលាងយានយន្ត។ល។
២. បង្កើតជាវីដេអូខ្លីៗ (Video Clip) នៅក្នុងចំណុចទី១ខាងលើ ដើម្បីណែនាំអំពីគោលការណ៍សុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនីគ្រប់ប្រភេទ។
៣. បង្រៀននិងណែនាំដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនីពីសុវត្ថិភាពបឋម និងហានិភ័យដែលអាចកើតមាន មុននឹងប្រគល់ជូន។
៤. យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវចុះបញ្ជីបញ្ជាក់ពីសុវត្ថិភាពស្របទៅតាមការតម្រូវនៃស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសតាមការណែនាំ ឬប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
៥. ផ្តល់កិច្ចសហការដល់មន្ត្រីអធិការកិច្ចស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
ដោយ ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13573",
"languageVersionId": "7363",
"visibilityVersion": "2",
"versionToken": "a1.ulCaWc80-RKZMQ0D4NI_IIbVlHaCBwAAJtY1zXmKRH4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
