លោក ឡុង ឌីម៉ង់ លើកពីសារៈសំខាន់នៃការបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង
សិក្ខាសាលាពិគ្រោះយោបល់អំពីការបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង ធ្វើឡើងនៅខេត្តព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត សង្កត់ធ្ងន់លើការសិក្សាម៉ត់ចត់ ដើម្បីបង្កើតតុល្យភាពរវាងការអភិរក្ស និងការប្រើប្រាស់ធនធានដោយចីរភាព។
ខ្លឹមសារប្រភព
សិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេច និងពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង (Zoning) នៅក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន, មជ្ឈមណ្ឌលបច្ចេកវិទ្យាមហាសមុទ្រជាតិចិន (NOTC) និងអង្គការសត្វនិងរុក្ខជាតិ (Fauna & Flora - F&F) ប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងនៅក្នុងតំបន់ការពារធម្មជាតិ គឺជាកិច្ចការដ៏សំខាន់ និងតម្រូវឱ្យមានការសិក្សាយ៉ាងម៉ត់ចត់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ លោកបញ្ជាក់ថា សិក្ខាសាលានេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលខេត្តព្រះសីហនុកំពុងបន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយផ្តោតលើការបង្កើតតុល្យភាពរវាងការអភិរក្សតំបន់ស្នូល និងការប្រើប្រាស់ធនធានដោយចីរភាពនៅក្នុងតំបន់សហគមន៍ និងតំបន់ប្រើប្រាស់ប្រចាំថ្ងៃ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធនៃខេត្តព្រះសីហនុ និងខេត្តកោះកុង នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡុង ឌីម៉ង់ បានថ្លែងកោតសរសើរ និងអរគុណដល់កងកម្លាំងទាំង៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែការពារបូរណភាពទឹកដី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងស្នូលក្នុងការសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសសមុទ្រគ្រប់ប្រភេទផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13555",
"languageVersionId": "7309",
"visibilityVersion": "2",
"versionToken": "a1.DRel0BAZ9k_NneTn6m-5Rzy6emDwqivwH9vSz3BP4k4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
