ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

របាយការណ៍បឋម៖ គ្រោះថ្នាក់នៅកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង៤៥នាក់រងរបួស

តាមរបាយការណ៍បឋមដែលអត្ថបទនេះដកស្រង់ គិតត្រឹមម៉ោង០៧:៥៥ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់លើផ្លូវជាតិលេខ៥ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង៤៥នាក់រងរបួស។ នេះជាតួលេខក្នុងដំណាក់កាលដំបូង មិនមែនជាតួលេខបញ្ចប់ក្រោយការធ្វើបច្ចុប្បន្នភាពទេ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និង៤៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ដកុងតឺន័របុករះរថយន្ដដឹកកម្មករកម្មការិនី នៅលើផ្លូវជាតិលេខ៥ ជិតសាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកព្រលឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ តាមរបាយការណ៍បឋម បានឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងបានបើករ៉េចង្កូតទៅបុករថយន្តស៊ាំងយ៉ុងដឹកសិស្សសាលា ដែលកំពុងរង់ចាំបត់ រួចបានរុលទៅបុករថយន្តដឹកកម្មកររោងចក្រចំនួន២គ្រឿងបន្ថែមទៀត បង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ចំណែក អាជ្ញាធរបញ្ជាក់ថា គិតត្រឹមម៉ោង០៧:៥៥នាទីព្រឹកមិញ គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ ក្នុងនោះមានប្រុសម្នាក់ និងរងរបួសចំនួន ៤៥នាក់ ក្នុងនោះរបួសស្រាល៣៥នាក់ (ប្រុសម្នាក់) និងរបួសធ្ងន់ ១០នាក់ (ប្រុសម្នាក់)។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះបន្ថែមទៀត៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13543",
  "languageVersionId": "7273",
  "visibilityVersion": "2",
  "versionToken": "a1.LQAdegXWYjgy0rSVZG5fI5SwfPhtzzbBmwjMrdnv0jA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។