ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

របាយការណ៍បឋម៖ គ្រោះថ្នាក់នៅកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង៤៥នាក់រងរបួស

KPS99TV

សេចក្តីសង្ខេប

តាមរបាយការណ៍បឋមដែលអត្ថបទនេះដកស្រង់ គិតត្រឹមម៉ោង០៧:៥៥ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់លើផ្លូវជាតិលេខ៥ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង៤៥នាក់រងរបួស។ នេះជាតួលេខក្នុងដំណាក់កាលដំបូង មិនមែនជាតួលេខបញ្ចប់ក្រោយការធ្វើបច្ចុប្បន្នភាពទេ។

មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និង៤៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ដកុងតឺន័របុករះរថយន្ដដឹកកម្មករកម្មការិនី នៅលើផ្លូវជាតិលេខ៥ ជិតសាលាលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកព្រលឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។

តាមរបាយការណ៍បឋម បានឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងបានបើករ៉េចង្កូតទៅបុករថយន្តស៊ាំងយ៉ុងដឹកសិស្សសាលា ដែលកំពុងរង់ចាំបត់ រួចបានរុលទៅបុករថយន្តដឹកកម្មកររោងចក្រចំនួន២គ្រឿងបន្ថែមទៀត បង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ចំណែក អាជ្ញាធរបញ្ជាក់ថា គិតត្រឹមម៉ោង០៧:៥៥នាទីព្រឹកមិញ គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ ក្នុងនោះមានប្រុសម្នាក់ និងរងរបួសចំនួន ៤៥នាក់ ក្នុងនោះរបួសស្រាល៣៥នាក់ (ប្រុសម្នាក់) និងរបួសធ្ងន់ ១០នាក់ (ប្រុសម្នាក់)។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះបន្ថែមទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…