ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាស្នើឱ្យអាយឆាជួយសម្របសម្រួលការវិលត្រឡប់របស់ជនភៀសសឹកជាង៣២ពាន់នាក់

តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ តំណាងរងកម្ពុជាប្រចាំអាយឆា ប៉ា ប៉ុណ្ណារ៉ាដា បានស្នើវិធានការបន្ទាន់ជួយជនភៀសសឹកជាង៣២ពាន់នាក់វិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លោកលើកឡើងក្នុងកិច្ចប្រជុំលើកទី៤៣ នៅហ្សាការតា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងរងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានអំពាវនាវឱ្យមានវិធានការបន្ទាន់ជួយសម្របសម្រួលឱ្យជនភៀសសឹកខ្មែរជាង៣២០០០នាក់អាចត្រឡប់ទៅផ្ទះវិញ។ លោកបានថ្លែងក្នុងកិច្ចប្រជុំអាយឆាលើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយលើកឡើងថា កងទ័ពថៃបន្តរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ក្នុងទឹកដីកម្ពុជា រារាំងការវិលត្រឡប់របស់ពួកគាត់។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្សរបស់ជនភៀសសឹកជាង៣២០០០នាក់។ លោកបានថ្លែងថា ការបន្តរាយលួសបន្លា និងដាក់ទូរកុងតឺន័រដោយកងទ័ពថៃ មិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាន និងប្រកបមុខរបរវិញ ដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។ លោកបានអំពាវនាវឱ្យមានវិធានការបន្ទាន់ និងចាំបាច់ជួយសម្របសម្រួលឱ្យជនភៀសសឹកវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងបញ្ឈប់សកម្មភាពបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់ពួកគាត់ ស្របតាមច្បាប់អន្តរជាតិ។ លោកបានគូសបញ្ជាក់ជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការការពារសិទ្ធិមនុស្ស។ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13532",
  "languageVersionId": "7240",
  "visibilityVersion": "2",
  "versionToken": "a1.vsVYaEEn23ISlwEG6APnttwJ56PVS9DFMdZaSXzI0fU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។