ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរអង្គរបូរីរឹបអូស និងដុតកម្ទេចសាច់បង្កកនាំចូលខុសច្បាប់ជាង៣តោន

អាជ្ញាធរស្រុកអង្គរបូរី ខេត្តតាកែវ រាយការណ៍ថា បានឃាត់រថយន្ត ២គ្រឿង និងរកឃើញសាច់បង្កក ៣៨៨កេស ទម្ងន់ ៣,០៤២គីឡូក្រាម គ្មានលិខិតអនុញ្ញាត និងវិញ្ញាបនបត្រអនាម័យត្រឹមត្រូវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ ទំនិញត្រូវបានដុតកម្ទេចចោលតាមនីតិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អាជ្ញាធរស្រុកអង្គរបូរី ខេត្តតាកែវ បង្ក្រាបរថយន្ត ២គ្រឿង ដែលលួចដឹកសាច់បង្កកខុសច្បាប់ជាង ៣តោន និងសម្រេចដុតកម្ទេចចោលភ្លាមៗ ដើម្បីទប់ស្កាត់ការចរាចរចូលទីផ្សារ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ដោយមានការសហការពីកម្លាំងនគរបាលស្រុក ស្នងការដ្ឋាននគរបាលខេត្តតាកែវ មន្ត្រីសាខា ក.ប.ប. ខេត្ត និងមន្ត្រីគយ។ តាមសមត្ថកិច្ចឲ្យដឹងថា ការឃាត់រថយន្តទាំង២គ្រឿងនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានស្តីពីការលួចដឹកជញ្ជូនសាច់បង្កកចូលក្នុងភូមិសាស្ត្រស្រុកអង្គរបូរី។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញសាច់បង្កកចំនួន ៣៨៨កេស ស្មើនឹងទម្ងន់សរុប ៣,០៤២គីឡូក្រាម ដែលនាំចូលដោយគ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពអនាម័យត្រឹមត្រូវ។ អាជ្ញាធរបានបញ្ជាក់ថា សាច់បង្កកដែលគ្មានប្រភពច្បាស់លាស់ និងមិនឆ្លងកាត់ការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស អាចបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជា ការពុលអាហារ ការឆ្លងមេរោគ និងជំងឺផ្សេងៗ។ ជាពិសេស សាច់ដែលរក្សាទុក ឬដឹកជញ្ជូនមិនត្រឹមត្រូវ អាចបាត់បង់គុណភាព និងបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ។ ក្រោយរកឃើញបទល្មើសជាក់ស្តែង និងដោយមានការណែនាំពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបានដឹកជញ្ជូនសាច់បង្កកទាំងអស់ទៅដុតកម្ទេចចោល ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ដើម្បីបញ្ចប់ហានិភ័យនៃការលួចយកទៅចែកចាយបន្តលើទីផ្សារ។ ជាមួយគ្នានេះរដ្ឋបាលស្រុកអង្គរបូរី ក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលទំនិញទាំងអស់ ឱ្យគោរពតាមច្បាប់ និងស្តង់ដារអនាម័យឱ្យបានត្រឹមត្រូវ ខណៈអាជ្ញាធរនឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងបង្ក្រាបទំនិញខុសច្បាប់ ឬទំនិញខូចគុណភាព ដោយមិនលើកលែង ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ និងការពារសុខភាពប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13513",
  "languageVersionId": "7183",
  "visibilityVersion": "2",
  "versionToken": "a1.0powL0MerXnset5hekRX5pvvF6CgG4Up1ZRVYwLtmiM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។