សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បន្តកែលម្អ បន្ទាប់ពីជាប់បេក្ខភាព «Top 5» ឆ្នាំ២០២៥
សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ បន្ទាប់ពីជាប់បេក្ខភាព «Top 5» នៃការប្រកួតអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តបានចុះពិនិត្យវឌ្ឍនភាពសាលា។
ខ្លឹមសារប្រភព
សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ជាបេក្ខភាពជ័យលាភីប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥លើកដំបូង ហើយបច្ចុប្បន្នកំពុងជាប់ក្នុងចំណាត់ថ្នាក់ជាបេក្ខភាពជ័យលាភី «Top 5»។
ទោះបីជាលទ្ធផលទទួលបានមានភាពល្អប្រសើរគួរជាទីគាប់ចិត្តយ៉ាងណាក៏ដោយ ប៉ុន្តែសាលាបឋមសិក្សាមួយនេះ នៅតែបន្តអភិវឌ្ឍន៍ខ្លួនថែមទៀត ដើម្បីឈានទៅរកភាពជោគជ័យនៃការសម្រាំងជ្រើសយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ដល់លេខ៥ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។
បន្ទាប់ពីជាប់ក្នុងចំណាត់ថ្នាក់ជាបេក្ខភាពជ័យលាភី «Top 5» ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាពនៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។ ក្នុងនោះ ឯកឧត្តមបានជំរុញឱ្យលោកគ្រូ-អ្នកគ្រូជួយខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យមានសោភណ្ឌភាពកាន់តែស្រស់បំព្រងបន្ថែមទៀត ជាពិសេសត្រូវពង្រឹងសមត្ថភាពក្នុងការបណ្តុះបណ្តាល និងអប់រំដល់សិស្សានុសិស្ស ដើម្បីលើកកិត្តិយសយើងទាំងអស់គ្នាផង និងខេត្តព្រះសីហនុផង។
ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ KPS99 កាលពីថ្ងៃទី០២ ខែមេសាកន្លងទៅ លោកស្រី គឹម ឆេង នាយិកាសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ និងលោកគ្រូ-អ្នកគ្រូ បានបង្ហាញក្តីសង្ឃឹមថា សាលានឹងលើកពានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥។ ចំណែក លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានប្តេជ្ញាថា នឹងយកពានរង្វាន់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥ ឱ្យទាល់តែបាន ខណៈបច្ចុប្បន្នសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុបានជាប់ក្នុងចំណាត់ថ្នាក់ជាបេក្ខភាពជ័យលាភី «Top 5» ហើយក៏កំពុងស្ថិតក្នុងដំណាក់កាលសម្រាំងជ្រើសយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ដល់លេខ៥ ដោយគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ)ផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13512",
"languageVersionId": "7180",
"visibilityVersion": "2",
"versionToken": "a1.sWPl8ds21P8OKDEnII3gyHZ0IdcHQsIiUINxznE1u4U"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
