ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងជួញដូរគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងប្រតិបត្តិការថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចម៉ូតូ និងជួញដូរគ្រឿងញៀន។ វត្ថុតាងរួមមានម្សៅសថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់ ទម្ងន់ ០,៥០ក្រាម ទាំងសម្បក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងជួញដូរគ្រឿងញៀន ក្នុងប្រតិបត្តិការបង្ក្រាបមួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ។ ការចុះបង្ក្រាបបានធ្វើឡើងនៅចំណុចផ្លូវបេតុងខាងក្រោយសាលាឡាយ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ជនសង្ស័យទាំង៣នាក់ រួមមាន៖ ១- ឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់។ ២- ឈ្មោះ ចយ ចាន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់។ ៣- ឈ្មោះ ញឹក គន្ធា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់។ អ្នកទាំង៣ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅសថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ ទម្ងន់ ០,៥០ក្រាម (ទាំងសម្បក), ទូរសព្ទដៃ ១គ្រឿង, កាំបិត ៤ដើម, ញញួរ ១, ដែកកេះ ៤, កន្ត្រៃ ១, ដបសម្រាប់ជក់ ១ និងម៉ូតូ ១គ្រឿង។ តាមសេចក្ដីរាយការណ៍នៅពេលនោះ ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13511",
  "languageVersionId": "7177",
  "visibilityVersion": "2",
  "versionToken": "a1.Iw7Km0LjRz8xN5DDTa_jvoKxN8qZIqLQe0dl9u50Pl4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។