ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចៅហ្វាយខេត្តកណ្តាលប្រកាសផ្ដល់ប្រាក់២លានរៀលឱ្យជនដែលប្រាប់ទីតាំងប្រព្រឹត្តិ Online Scam

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានប្រកាសប្រាក់រង្វាន់២លានរៀលសម្រាប់ព័ត៌មានអំពី Online Scam ដែលឈានដល់ការបង្ក្រាបនៅក្នុងខេត្ត។ លោកក៏បានសន្យារក្សាការសម្ងាត់ជូនអ្នកផ្ដល់ព័ត៌មាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន២លានរៀលដល់ជនណាដែលហ៊ានរាយការណ៍ពីទីតាំងលួចប្រព្រឹត្តិបទល្មើស Online Scam ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តរូបនេះ ក៏ធានាការសង្ងាត់ជូនដល់អ្នកផ្ដល់ព័ត៌មានឈានដល់ការបង្ក្រាបថែមទៀតផង។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់នៅលើទំព័រហ្វេសបុកផេកផ្លូវការនាព្រឹកព្រលឹមថ្ងៃអង្គារនេះថា «ខេត្តកណ្ដាល ខ្មែរស្នេហាជាតិណា ផ្ដល់ព័ត៌មានជាសម្ងាត់ដល់យើងខ្ញុំអំពីទីតាំង និងការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាលឈានទៅបង្ក្រាបបាន ខ្ញុំបាទជូនរង្វាន់ ២លានរៀល និងរក្សាការសម្ងាត់ជូន»។ ការប្រកាសរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល ធ្វើឡើង២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលមិនត្រូវលើកលែងឡើយ។ សម្ដេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13507",
  "languageVersionId": "7165",
  "visibilityVersion": "2",
  "versionToken": "a1.dErKZwykyGa7Mn0RsPIFItMzW_dLAvFuTnULUg0Km8I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។