ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលភ្នំពេញ ដាក់ឱ្យអនុវត្តការផ្ដល់សេវារដ្ឋបាលតាមអនឡាញនៅច្រកចេញចូលតែមួយ

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសេវារដ្ឋបាលអនឡាញលើ៩វិស័យ តាមច្រកចេញចូលតែមួយ។ តាមសេចក្តីជូនដំណឹងថ្ងៃទី២៥ ខែឧសភា កម្រៃអនឡាញដូចការស្នើសុំផ្ទាល់ និងគ្មានកម្រៃបន្ថែមលើសេវាទូទាត់។ ការស្នើសុំផ្ទាល់នៅតែបន្ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ការស្នើសុំ និងការផ្ដល់សេវារដ្ឋបាលតាមអនឡាញ គ្របដណ្តប់លើវិស័យចំនួន៩ ដូចខាងក្រោម៖ 1. ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)។ 2. ការងាររដ្ឋបាល។ 3. វិស័យទេសចរណ៍។ 4. វិស័យសាធារណការ និងដឹកជញ្ជូន។ 5. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ។ 6. វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 7. វិស័យរ៉ែ និងថាមពល។ 8. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។ 9. វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីជូនដំណឹងបញ្ជាក់ថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាលតាមអនឡាញ មានតម្លៃសេវារដ្ឋបាលដូចគ្នានឹងការមកស្នើសុំ និងបង់កម្រៃជាសាច់ប្រាក់ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ។ ប្រជាពលរដ្ឋនៅតែអាចមកស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងបានបង្ហាញគេហទំព័រ http://online.owso.gov.kh/ ជាច្រកសម្រាប់សេវាអនឡាញ។ អ្នកស្នើសុំអាចចូលគេហទំព័រនេះ ឬស្កេន QR Code ដែលបានភ្ជាប់ ដើម្បីបង្កើតគណនី ហើយភ្ជាប់ឯកសារពាក់ព័ន្ធតាមការណែនាំនៅក្នុងជំហាននីមួយៗ។
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13509",
  "languageVersionId": "7171",
  "visibilityVersion": "3",
  "versionToken": "a1.8Dp_G7B9cf92l0rvy0UYF4F-QxJIQ59Ra0YnJQph32E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។