ការសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ នៅក្រុងសំពៅពូន សម្រេចបានប្រមាណ៦០% គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា បានចុះពិនិត្យគម្រោងការពារច្រាំងទន្លេប្រវែង៥០០ម៉ែត្រ នៅក្រុងសំពៅពូន ខេត្តកណ្តាល។ តាមសេចក្តីរាយការណ៍ ការងារសម្រេចបានប្រមាណ៦០ភាគរយ និងគ្រោងបញ្ចប់នាពេលឆាប់ៗ។
ខ្លឹមសារប្រភព
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
គម្រោងសាងសង់ច្រាំងទន្លេបាសាក់នេះមានប្រវែង ៥០០ម៉ែត្រ ដែលអនុវត្តក្នុងឆ្នាំ២០២៦ មានគោលបំណងការពារការបាក់ច្រាំង និងលើកកម្ពស់សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។ ការងារសំខាន់ៗរួមមាន ការបុកគ្រឹះ រៀបបាវខ្សាច់ទប់ជើងក្រោមដោយប្រើ Geotextile រៀបកញ្ច្រែងថ្ម ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ សាងសង់ផ្លូវបេតុង ធ្វើបង្កាន់ដៃ និងចាក់ជើងទេរបេតុង។
គិតមកដល់ពេលនេះ ការងារសាងសង់សម្រេចបានប្រមាណ ៦០ភាគរយ ហើយតាមផែនការ គម្រោងនេះនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីរួមចំណែកការពារច្រាំងទន្លេ និងលើកកម្ពស់សោភ័ណភាពក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13442",
"languageVersionId": "6997",
"visibilityVersion": "2",
"versionToken": "a1.6k6cghkVNkgxjnJoXexpPhjiAckHn6wLHRuVqq-maKk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
