ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិន-កម្ពុជា ចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ខណៈគម្រោងរួមកើនដល់ ១១៣ គម្រោង

Wang Wenbin លើកតាមទំព័រផ្លូវការថាចុះហត្ថលេខាជាមួយប្រាក់ សុខុនលើមូលនិធិឡានឆាង-មេគង្គ២០២៦។ លោកថាគម្រោងចិន-កម្ពុជាដល់១១៣លើវិស័យអាទិភាព និងត្រៀមបន្តសហការជាមួយប្រទេសមេគង្គ ព្រមទាំងស្វាគមន៍ដៃគូសម្រាប់ទសវត្សរ៍មាសថ្មី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម Wang Wenbin បានលើកឡើងតាមរយៈទំព័រផ្លូវការរបស់ឯកឧត្តមថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខារួមគ្នាជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកិច្ចព្រមព្រៀងមូលនិធិពិសេសសម្រាប់ភាគីកម្ពុជា ក្រោមក្របខណ្ឌគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងចិន និងកម្ពុជា បានកើនដល់ចំនួន ១១៣ គម្រោង ដែលគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍបៃតង និងការផ្លាស់ប្តូរឌីជីថល។ គម្រោងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងចំណងមិត្តភាពរវាងបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ក្រោមស្មារតី «ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ»។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសសមាជិកទាំងប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថាជា «វេទិកាមាស» នៃកិច្ចសហប្រតិបត្តិការតំបន់។ ឯកឧត្តម Wang Wenbin បានសង្កត់ធ្ងន់ថា ភាគីចិនត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងបណ្តាប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកទំព័រថ្មីនៃ «ទសវត្សរ៍មាស» សម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបង្កើតផលប្រយោជន៍កាន់តែច្រើនជូនប្រជាជននៃប្រទេសសមាជិកទាំងប្រាំមួយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្វាគមន៍ដល់ដៃគូ និងមិត្តភក្តិកាន់តែច្រើនឱ្យចូលរួមគាំទ្រ និងរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពរួម និងអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងតំបន់។ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13354",
  "languageVersionId": "6838",
  "visibilityVersion": "2",
  "versionToken": "a1.o8QcBIWwXLOebvT6fs_IaULYtunDonRt-OzR5NWQl10"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។