ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រអប់ស្នោរនៅខណ្ឌដង្កោខូចខាតធ្ងន់ធ្ងរ

អគ្គិភ័យរោងចក្រប្រអប់ស្នោរខណ្ឌដង្កោ ថ្ងៃទី៤ មិថុនា ប៉ះពាល់អគារប្រហែល៥០០០ម៉ែត្រការ៉េជិត៨០ភាគរយ។ សមត្ថកិច្ចរាយការណ៍ខូចម៉ាស៊ីន១និងប្រអប់ជាង៤ម៉ឺនបេ គ្មានស្លាប់របួស; រថយន្ត១៨ ប្រើទឹកប្រហែល២១៦ម៉ែត្រគូប៣៦ជើង។ មូលហេតុកំពុងស៊ើប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រោងចក្រផលិតប្រអប់ស្នោរមួយកន្លែងត្រូវបានអគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែមិថុនា ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានបង្កឱ្យអគាររោងចក្រទំហំប្រមាណ ៥,០០០ម៉ែត្រការ៉េរងការខូចខាតជិត៨០ភាគរយ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច អគ្គិភ័យបានបំផ្លាញម៉ាស៊ីនផលិតស្នោរ ១គ្រឿង ប្រអប់ស្នោរជាង ៤ម៉ឺនបេ និងវត្ថុធាតុដើមសម្រាប់ផលិតស្នោរជាច្រើន។ តែយ៉ាងណា សំណាងល្អមិនបង្កឱ្យមនុស្សស្លាប់ ឬរងរបួស។ ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តចំនួន ១៨គ្រឿង ចុះអន្តរាគមន៍ និងប្រើប្រាស់ទឹកអស់ប្រមាណ ២១៦ម៉ែត្រគូប ដោយរថយន្តពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកចេញចូលយ៉ាងមរមាញឹកចំនួន ៣៦ជើង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការឆាបឆេះនេះ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13333",
  "languageVersionId": "6808",
  "visibilityVersion": "2",
  "versionToken": "a1.COrXSYjpjmLwL6qPn61tsdwsbA2Ne0TBkdkRqhB3wLw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។