ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

Peypey Dy រងការរិះគន់ពីពលរដ្ឋក្រោយបើករថយន្តទំនើបបុករះម៉ូតូ៤គ្រឿងកំពុងឈប់ចាំស្តុបនិងមិនចុះដោះស្រាយ!

អត្ថបទថា Peypey Dy បុកម៉ូតូ៤គ្រឿងនៅសៀមរាបល្ងាចថ្ងៃទី៧ មិថុនា២០២៦។ លោកពន្យល់ថាច្រឡំជាន់ហ្គា ទ្វារឡានជាប់ម៉ូតូ និងបដិសេធព័ត៌មានបាក់ដៃជើង ដោយថាមានតែម្នាក់រលាត់ជើង និងបានសម្រួលសំណងដោយប៉ូលិសដឹងឮ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក Peypey Dy បានបើករថយន្តសេរីទំនើប១គ្រឿងបុករៈម៉ូតូ៤គ្រឿងដែលកំពុងឈប់ចាំស្តុបចុងកៅស៊ូ ក្នុងក្រុងសៀមរាម បណ្តាលឱ្យមានអ្នករងរបួស។ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ លោក Peypey Dy មិនបានចុះមកមើលនិងដោះស្រាយជាមួយជនរងគ្រោះនោះទេ ពោលគឺនៅអង្គុយក្នុងរថយន្តធ្វើធម្មតា ដែលទង្វើនេះនាំឱ្យមានការប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ ជុំវិញនឹងករណីនេះ លោក Peypey Dy ដែលគេស្គាល់ថា ជាបុគ្គលមានប្រជាប្រិយភាពលើបណ្ដាញសង្គម និងជាម្ចាស់ហាងកាហ្វេបុកល្ហុងដ៏ល្បី និងជាសប្បុរសជនរៃអង្គាសថវិការាប់ម៉ឺនដុល្លារជួយវីរៈកងទ័ពជួរមុខ និងជនភៀសសឹកអំឡុងពេលមានសង្គ្រាមជាមួយថៃ បានបកស្រាយថា «គ្រោះថ្នាក់នៅល្ងាចថ្ងៃទី០៧ ខែមិថុនានេះ គឺជាកំហុសអចេតនារបស់លោក ដោយសារតែលោកច្រឡំជាន់ហ្គា បណ្តាលឱ្យបុករះម៉ូតូ៤គ្រឿងកំពុងឈប់ចាំស្តុបនៅខេត្តសៀមរាប។ ពាក់ព័ន្ធការរិះគន់ពីប្រជាពលរដ្ឋដែលថា លោកមិនចុះដោះស្រាយជាមួយជនរងគ្រោះ Peypey Dy បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ដោយសារតែទ្វារឡានគៀបជាប់នឹងម៉ូតូបើកមិនចេញ ហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរ។ ដោយឡែក បងៗដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថា មិនអីទេ ចុះអត់កើតទេ ដោះស្រាយគ្នាតាមជាក់ស្តែងក៏បាន ហើយប៉ូលិសមកអន្តរាគមន៍ភ្លាមៗ។ យ៉ាងណា Peypey Dy បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមានអ្នកបាក់ដៃជើងដូចព័ត៌មានមួយចំនួនចុះផ្សាយនោះទេ។ ជាក់ស្តែង មានតែជនរងគ្រោះម្នាក់រលាត់ជើង ហើយគាត់ក៏បានទៅស្កែន និងអេកូរួចរាល់ហើយមិនមានបញ្ហាអីទេ។ ទន្ទឹមនឹងនេះ លោក Peypey Dy ក៏បានសម្រួលសងការខូចខាតទៅជនរងគ្រោះដើម្បីបញ្ចប់រឿងរួចរាល់ហើយដោយមានប៉ូលីសជាអ្នកដឹងលឺទៀតផង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13313",
  "languageVersionId": "6759",
  "visibilityVersion": "2",
  "versionToken": "a1.rzIMyPG2RpIQgwPJ32sK52c0PPEnO53GwE3MzDtbVq0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។