ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅវៀតណាម ចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ និងពង្រឹងទំនាក់ទំនងទ្វេភាគី

សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានតេជោ ព្រឹកថ្ងៃទី៨ មិថុនា២០២៦ ទៅវៀតណាម។ អត្ថបទថាដំណើរផ្លូវការនិងការចូលរួមវេទិកាអនាគតអាស៊ានលើកទី៣មានចន្លោះថ្ងៃទី៨–១០ មិថុនា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចូលរួម «វេទិកាអនាគតរបស់អាស៊ានលើកទី៣» (ASEAN Future Forum 2026) និងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ការចូលរួមរបស់សម្តេចធិបតីក្នុងវេទិកាថ្នាក់តំបន់ដ៏សំខាន់នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកជំរុញការកសាងសហគមន៍អាស៊ានប្រកបដោយចក្ខុវិស័យ វិបុលភាព និងនិរន្តរភាព ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធ។ ដោយ៖ សុខ ស៊ីណាន
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13312",
  "languageVersionId": "6756",
  "visibilityVersion": "2",
  "versionToken": "a1.XijqPTYyg2GXNHTbIAQ6Al8YxzUHq88NoOlytWjHx6A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។