សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចូលរួម «វេទិកាអនាគតរបស់អាស៊ានលើកទី៣» (ASEAN Future Forum 2026) និងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ការចូលរួមរបស់សម្តេចធិបតីក្នុងវេទិកាថ្នាក់តំបន់ដ៏សំខាន់នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកជំរុញការកសាងសហគមន៍អាស៊ានប្រកបដោយចក្ខុវិស័យ វិបុលភាព និងនិរន្តរភាព ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធ។ ដោយ៖ សុខ ស៊ីណាន











