កម្លាំងជំនាញ នគរបាលព្រះសីហនុ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តគ្រឿងញៀនលើអ្នកបើកបររថយន្តធុនធំ
អត្ថបទរាយការណ៍ថា នគរបាលចរាចរណ៍និងប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានត្រួតពិនិត្យជាតិស្រវឹង និងតេស្តគ្រឿងញៀនលើអ្នកបើករថយន្តធុនធំ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២២០–២២១ សង្កាត់លេខ១។ អត្ថបទរៀបរាប់ការដឹកនាំរបស់នគរបាលនិងខេត្ត និងគោលដៅសុវត្ថិភាពផ្លូវថ្នល់។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ប្រតិបត្តិការនេះផ្តោតលើការត្រួតពិនិត្យជាតិស្រវឹង និងការធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ ដើម្បីទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពលើដងផ្លូវសាធារណៈ។
សកម្មភាពត្រួតពិនិត្យត្រូវបានអនុវត្តនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២២០-២២១ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅប្រកបដោយការយកចិត្តទុកដាក់ និងអនុលោមតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13261",
"languageVersionId": "6666",
"visibilityVersion": "2",
"versionToken": "a1.Q0YnkmKXxJbznIhNrRH_5axyJYM494fMohCHaJG5-3U"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
