ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សង្ស័យនាំចូលពីថៃ!!សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងនៅក្រុងភ្នំពេញ

អត្ថបទយោង BTV ថា សមត្ថកិច្ចបានពិនិត្យឃ្លាំងសាច់បង្កកនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយសង្ស័យទំនិញមកពីថៃ។ គិតត្រឹមរសៀលថ្ងៃនោះ ប្រភពនាំចូល និងភាពត្រឹមត្រូវនៃឯកសារមិនទាន់ត្រូវបានបញ្ជាក់ ខណៈការត្រួតពិនិត្យបន្ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឃ្លាំងស្តុកសាច់បង្កករាប់រយតោន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះចុះឆែកឆេរ និងពិនិត្យនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយសមត្ថកិច្ចដាក់ការសង្ស័យថា បាននាំចូលពីប្រទេសថៃ។ នេះបើតាមទូរទស្សន៍ BTV ចុះផ្សាយនៅមុននេះបន្តិច។ បើតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឱ្យដឹងថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះសម្រាប់រក្សាទុកទំនិញរបស់ខ្លួន។ ប៉ុន្តែសាច់ទាំងនេះ ត្រូវបានគេសង្ស័យថា នាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។ ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាបាននាំចូលពីប្រទេសថៃពិតមែនឬយ៉ាងណានោះទេ ហើយសមត្ថកិច្ចក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13249",
  "languageVersionId": "6638",
  "visibilityVersion": "2",
  "versionToken": "a1.gB713Z5_83XeQU3CMeoc3UknGFa0zPWH-ODrW4h-8Hk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។