ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ហេង សួរ ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ប្រទេសស្វ៊ីស

អត្ថបទរាយការណ៍ថា រដ្ឋមន្ត្រីការងារ ហេង សួរ បានសិក្សាប្រព័ន្ធ TVET ស្វ៊ីសនៅ SPARK Campus សាលាផលិតនាឡិកា FORPRO និងមជ្ឈមណ្ឌលថែទាំយានយន្ត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចូលរួមសន្និសីទ ILO លើកទី១១៤។ លោកពិនិត្យការបណ្តុះបណ្តាលភ្ជាប់សហគ្រាស និងពិភាក្សាអំពីការផ្លាស់ប្តូរចំណេះដឹង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ របស់អង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះបណ្តាល SPARK Campus សាលាជំនាញផលិតនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សា និងដកស្រង់បទពិសោធពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ប្រទេសស្វ៊ីស ដែលត្រូវបានទទួលស្គាល់ថា មានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារយ៉ាងមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់នូវវិធីសាស្ត្របណ្តុះបណ្តាលប្រកបដោយនវានុវត្តន៍ ព្រមទាំងឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍជំនាញវិជ្ជាជីវៈ ជាពិសេសលើជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។ ឯកឧត្តមក៏បានជួបពិភាក្សាជាមួយគ្រូបង្គោល និងសិក្ខាកាម ដើម្បីស្វែងយល់អំពីការរៀបចំកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងការបណ្តុះបណ្តាលដែលផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម។ ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាល និងការអនុវត្តការងារជាក់ស្តែងនៅតាមសហគ្រាស។ បទពិសោធដែលទទួលបានពីដំណើរទស្សនកិច្ចនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពនៃការអភិវឌ្ឍជំនាញ ពង្រឹងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងជំរុញកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ភាគីម្ចាស់ផ្ទះបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធពីប្រព័ន្ធ TVET របស់ស្វ៊ីស និងបានចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និងមេរៀនសំខាន់ៗ ដែលអាចយកមកពិចារណាសម្រាប់អនុវត្តនៅកម្ពុជា។ ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលអនាគតផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13225",
  "languageVersionId": "6582",
  "visibilityVersion": "2",
  "versionToken": "a1.9plV6TxLhMtqj706OjhgtS7uoQjnGITl90jTndJT4Us"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។