គម្រោងវិនិយោគតម្លៃ៥៧០លានដុល្លាត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៦
CDC រាយការណ៍ថា ខែឧសភា ឆ្នាំ២០២៦ មានគម្រោងចុះបញ្ជី៣៧ ទុនប្រមាណ៥៧០លានដុល្លារ និងការងារអាចបង្កើតប្រមាណ២៦ពាន់។ CDC ចុះបញ្ជី២៩គម្រោង ទុន៥៤៤លាន និងការងារ២៣ពាន់ ខណៈអនុគណៈកម្មាធិការរាជធានី-ខេត្តចុះបញ្ជី៨គម្រោង ទុន២៧លាន និងការងារ២,២ពាន់។
ខ្លឹមសារប្រភព
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចុះបញ្ជីគម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង នៅក្នុងខែឧសភា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១១។
ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន ៨ ក្នុងទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13221",
"languageVersionId": "6570",
"visibilityVersion": "2",
"versionToken": "a1.pIKYgvK-sbPVFcLoXAu2I3ZcA2fgXPMCGPEkXD3e-ss"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
