អភិបាលស្រុកអង្គរបូរី ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង និងជំរុញការពង្រឹងផលិតកម្មក្នុងមូលដ្ឋាន
អភិបាលស្រុកអង្គរបូរីបានចុះពិនិត្យកសិដ្ឋានបង្កង២កន្លែងនៅថ្ងៃទី១៥ ខែមិថុនា និងលើកទឹកចិត្តការប្រើបច្ចេកទេសត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពនិងចំណូលគ្រួសារ ព្រមទាំងបន្តស្វែងរកទីផ្សារនិងដៃគូពាណិជ្ជកម្មជូនកសិករ។
ខ្លឹមសារប្រភព
លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងរបស់ប្រជាកសិករ ២កន្លែង ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល និងភូមិទួលសាំងក ឃុំអង្គរបូរីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសាកសួរអំពីដំណើរការចិញ្ចឹមបង្កង និងបានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានបន្តអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពក្នុងការចិញ្ចឹម និងបង្កើនចំណូលគ្រួសារ។
លោកអភិបាលស្រុកក៏បានបញ្ជាក់ថា អាជ្ញាធរស្រុកនឹងបន្តស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្ម ដើម្បីជួយសម្រួលការលក់ផលិតផលបង្កង និងធានាឱ្យមានទីផ្សារសម្រាប់កសិករផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13205",
"languageVersionId": "6522",
"visibilityVersion": "2",
"versionToken": "a1.8Dpi2xpQXqj0uo-Rfyee7L2dsupUA0kcMzg6S5hYrcA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
