លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងរបស់ប្រជាកសិករ ២កន្លែង ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល និងភូមិទួលសាំងក ឃុំអង្គរបូរីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសាកសួរអំពីដំណើរការចិញ្ចឹមបង្កង និងបានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានបន្តអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីបង្កើនផលិតភាពក្នុងការចិញ្ចឹម និងបង្កើនចំណូលគ្រួសារ។
លោកអភិបាលស្រុកក៏បានបញ្ជាក់ថា អាជ្ញាធរស្រុកនឹងបន្តស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្ម ដើម្បីជួយសម្រួលការលក់ផលិតផលបង្កង និងធានាឱ្យមានទីផ្សារសម្រាប់កសិករផងដែរ៕
ដោយ៖ ប៉ៃ សុឃីម










