ក្មេងទំនើង១០នាក់ដែលបង្ហោះម៉ូតូតាមផ្លូវត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនយកមកអប់រំនិងដកហូតម៉ូតូទុកបណ្តោះអាសន្ន
អាវុធហត្ថខេត្តកំពង់ស្ពឺបានអប់រំយុវជន១០នាក់ដែលបង្ហោះម៉ូតូលើផ្លូវ១០៦ កាលពីថ្ងៃទី១៣ មិថុនា ដោយឱ្យធ្វើកិច្ចសន្យានៅចំពោះមុខឪពុកម្ដាយនិងអាណាព្យាបាល និងរក្សាទុកម៉ូតូ៥គ្រឿងរយៈពេល៣ខែ។
ខ្លឹមសារប្រភព
កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១០នាក់យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅលើផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ។
ទង្វើរបស់ក្រុមក្មេងទំនើងទាំងនេះ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ទុកជាហេតុបង្កឱ្យមានភាពអនាធិបតេយ្យ ប៉ះពាល់ដល់សុខសុវត្តិភាព បង្កការភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន បាត់សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៨ ផ្លាកលេខកំពង់ឆ្នាំង 1G-4644, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-7395, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ 1KU-6795, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ធំ 1U-0188, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ឆ្នាំង 1Q-1266) និងទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាក IPHONE ១១គ្រឿង, VIVO ០១គ្រឿង)ថែមទៀត។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខឪពុកម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13201",
"languageVersionId": "6510",
"visibilityVersion": "2",
"versionToken": "a1.JVp0mIegMSC6JuaUk8pgzeZ7wkzlVeLgHiMLqLtvKz4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
