កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កម្លាំងជំនាញនគរបាលជាតិ និងនគរបាលខេត្តព្រះសីហនុបានចុះត្រួតពិនិត្យទីតាំងសង្ស័យឆបោកតាមបច្ចេកវិទ្យាក្នុងកាស៊ីណូមួយ នៅថ្ងៃទី១៨ ខែមិថុនា ក្រោមការដឹកនាំគណៈបញ្ជាការឯកភាព និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើរដ្ឋបាលនៅទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតក្នុងកាស៊ីណូ ឌឹ ផ្លាទីនីម ខូស្ត សីហនុវីល នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ចំពោះប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងខេត្ត ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលសង្ស័នៅទីតាំងខាងលើ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13190",
"languageVersionId": "6477",
"visibilityVersion": "2",
"versionToken": "a1.cM4_aeb2IY0On4AzwFdJd4Im-ZsZaqeusNlGCI1a2Gs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
